រដ្ឋមន្ត្រីបរិស្ថានអំពាវនាវឱ្យប្រទេសក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើងថែមទៀត
កឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ស្តីពីការផ្លាស់ប្តូរ

ទៅរកភាពបៃតង ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម រៀបចំឡើងដោយរាជបណ្ឌិតសភាកម្ពុជា និងមានការចូលរួមពីវិទ្យាស្ថានគ្រប់គ្រងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ប្រទេសចូលរួមទាំងអស់ រួមមានប្រទេសកម្ពុជា ឡាវ វោតណាម និងប្រទេសដៃគូរួមមាន

សាធារណរដ្ឋកូរ៉េ រួមគ្នាបង្កើតនូវផែនការអាទិភាព និងសកម្មភាពក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមគ្នា។ «យើងបរិភោគទឹករួមគ្នា

យើងស្រូបខ្យល់សម្រាប់ការដកដង្ហើមរួមគ្នា ហើយយើងមានព្រៃឈើដូចគ្នា ដែលចាំបាច់ត្រូវមានវិធានការរួមគ្នា ទបើស្កាត់ផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន និងធនធម្មជាតិ។» មានប្រសាសន៍បន្ថែមរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាកម្ពុជាបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈគោលនយោបាយនិងយុទ្ធសាស្រ្តច្បាស់លាស់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ

កម្ពុជា។ តាមការរយៈការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងដោយអនុឡោមតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបានដាក់ចេញយុទ្ធនាការជាច្រើន ដើម្បីភាពស្អាត រួមមានភាពស្អាតលើផ្ទៃដី ភាពស្អាតលើ់ផ្ទៃមេឃ និងភាពស្អាតក្នុងទឹក ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានដីព្រៃដោយខុសច្បាប់៕
អត្ថបទដោយ៖ cambodia-nation-media