កម្ពុជា-ចិន រួមគ្នាបណ្តុះបណ្តាលមូលធនមនុស្ស និងអ្នកជំនាញផ្នែកថាមពល

 សង្គម
 ២៨ កញ្ញា ២០២៥
 106

ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ

បណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើក និងបិទកម្មវិធីប្រកួតប្រជែងជំនាញ “ពានរង្វាន់អគ្គិសនីបំភ្លឺផ្លូវពាណិជ្ជកម្ម” ឆ្នាំ២០២៥ ដែលសហការរៀបចំដោយសមាគម នៃសហគ្រាសវិនិយោគថាមពលអគ្គិសនីចិននៅកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។

ការប្រកួតប្រជែងជំនាញបច្ចេកទេសនេះ ធ្វើឡើងបាន២លើករួចមកហើយ ដោយលើកទី១ បានប្រព្រឹត្តទៅនៅខេត្តស្ទឹងត្រែង និងលើកទី២ នៅខេត្តកោះកុង និងលើកទី៣ គឺប្រព្រឹត្តទៅនៅខេត្តពោធិ៍សាត់។ ព្រឹត្តការណ៍នេះ បង្កើតឡើងដើម្បីជាឱកាសជួបជុំគ្នារវាងអ្នកជំនាញផ្នែកថាមពលអគ្គិសនីកម្ពុជា-ចិន ជាការបង្ហាញនូវទេពកោសល្យ ការចែករំលែកបទពិសោធ និងក៏ជាការអនុវត្តជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងវិស័យថាមពលអគ្គិសនី រវាងប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”។

បេក្ខជនដែលបានចូលរួមប្រកួតមាន២ក្រុម៖ ជនជាតិចិន១ក្រុម និងជនជាតិខ្មែរ១ក្រុម និងបានទទួលជ័យលាភីទៅតាមផ្នែកនីមួយៗ នៃវិញ្ញាសាសម្រាប់ការប្រកួតរបស់អ្នកជំនាញបច្ចេកទេសនៃជនជាតិទាំងពីរ។

អត្ថបទដោយ៖ cambodia-nation-media