រាជរដ្ឋាភិបាល តែងលើកកម្ពស់នូវវីរភាពរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស
រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងគិតគូរផ្ដល់ដី ផ្ទះ ប្រាក់សោធននិវត្តន៍ និងរបបគាំពារសង្គមផ្សេងៗ ជូនអតីត

យុទ្ធជន ដែលបានលះបង់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ដើម្បីទទួលបានការគាំពារដូចខាងលើ បងប្អូនអតីតយុទ្ធជនត្រូវតែមកចូលជាសមាជិកសមាគមជាមុនសិន ដែលអាចងាយស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយផលលំបាកនានា។
នេះជាប្រសាសន៍របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ

សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល ជាមួយអតីតមន្ត្រីរាជការក្នុងខេត្តកំពង់ធំក្នុង

ឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការសមាគអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

អត្ថបទដោយ៖ cambodia-nation-media