អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងាររចុះពិនិត្យមើលស្ថានភាពជំនន់ទឹកទន្លេ ឡើងលិចនៅឃុំស្រឡៅ

 សង្គម
 0 ម៉ោងមុន
 47

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកទន្លេ បាន

ឡើងលិចនៅតាមបណ្តាភូមិមួយចំនួន នៅក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលកំពុងឡើងដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ធ្វើឱ្យមានទឹកកើនឡើង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅបែកខាងក្រោម នៅតំបន់ទួលតាមុំ ក្នុងភូមិគោកត្របែក។

នាឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានប្នផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់នោះសូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានឆាប់រហ័ស។ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអសិរពិស

ផ្សេងៗ និងកូនចៅតូចៗចៀសវាងលង់ ទឹកជាយថាហេតុ ព្រមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន ដេកក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលការព្យាបាលទាន់ពេលវេលា៕

អត្ថបទដោយ៖ cambodia-nation-media