ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទ ក្នុងរដូវហាមឃាត់ នៅស្រុកកំពង់ស្វាយ

 សង្គម
 0 ម៉ោងមុន
 34

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារ

ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្ត​កំពង់​ធំ​ បានដឹកនាំសហការី រួមជាមួយមន្ត្រីជំនាញជលផល បង្ក្រាបឧបករណ៍បទល្មើសនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ នៅពីរគោលដៅ ស្ថិតនៅតំបន់​បឹង​រាល​ ប្រទះ

ជាល​ និង​តំបន់​កក់​វាល​ នៅក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដោយបានបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ប្រវែងប្រមាណជាង ២៥០​ម៉ែត្រ ឡុកចំនួន ៣ឡុក ព្រមទាំងបំផ្លាញចោលបង្គោលរបាំងប្រមាណជាង ​២៥០​ដើម និងបានចាក់លែងកូនត្រីចម្រុះដែលកំពុងកូនមួយចំនួនផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ នៅក្នុងរដូវបិទនេសាទអស់រយៈពេលជិតបីខែកន្លងទៅនេះ​ ក្រុមជនប្រព្រឹត្តបទល្មើសមួយចំនួននៅតែបន្តលួចដាក់ឧបករណ៍នេសាទខុសច្បាប់នៅតំបន់ជ្រៅ ក្នុងព្រៃរនាម ដែលលាក់

កំបាំង និងភ្នែកកម្លាំងចម្រុះរបស់យើង ហើយត្រូវបានកងកម្លាំងយើងបង្ក្រាបបានប្រវែង​រាប់ម៉ឺនម៉ែត្រ៕

អត្ថបទដោយ៖ cambodia-nation-media