វៀតណាម បង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មី ឈ្មោះ Sun PhuQuoc Airways ហោះពីកោះត្រល់ ទៅក្រុងនានារបស់ខ្លួន

 សង្គម
 0 ម៉ោងមុន
 43

ក្រុមហ៊ុនអាកាសចរណ៍ទើបបកកេសថ្មីមួយទៀត របស់វៀតណាម ឈ្មោះ Sun PhuQuoc Airways នឹងបើកលក់

សំបុត្រយន្ដហោះ ចាប់ពីថ្ងៃទី ១៥ ខែតុលាតទៅ ខណៈដែលការហោះហើរបែបពាណិជ្ជកម្មលើកដំបូង នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកាខាងមុខនេះ ពោលគឺបន្ទាប់ពីក្រុមហ៊ុននេះ ទើបទទួលបានវិញ្ញាបនបត្រ ប្រតិបត្តិករ អាកាសចរណ៍ (AOC) និងការទទួលស្គាល់ ផ្នែកបណ្ដុះបណ្ដាល (ATO) ពីអាជ្ញាធរអាកាសចរស៊ីវិលវៀតណាម។

បើតាមកាសែតវៀតណាមផ្លាស ក្នុងដំណាក់កាលដំបូង ក្រមហ៊ុនអាកាសចរណ៍នេះ នឹងមានជើងហោះហើរ ដោយតភ្ជាប់ចេញពីកោះភូកុក ពីមុន(កោះត្រល់ របស់កម្ពុជា ក្នុងខេត្តកំពត) ទៅកាន់ទីក្រុង ដែលជាមជ្ឈមណ្ឌល

ទេសចរណ៍ដ៏សំខាន់នានារបស់វៀតណាម។ ប៉ុន្ដែនៅមិនទាន់បង្ហាញពីជើងហោះហើរឆ្លងប្រទេសនៅឡើយទេ៕

អត្ថបទដោយ៖ cambodia-nation-media