ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃ ខេត្តកំពង់ធំទទួលភ្ញៀវទេសចរណ៍ជាង៥៧០០០នាក់
ក្នុងអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយ:ពេល០៣ថ្ងៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានចូលលេងកម្សាន្តក្នុងខេត្តកំពង់ធំមានចំនួនជាង៥៧.៣៣៩នាក់។

តាមរបាយការណ៍របស់លោកលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា÷ អំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយ:ពេល០៣ថៃ្ង ចាប់ពីនៅថ្ងៃទី២១ -២២ .២៣ ខែកញ្ញា ឆ្នាំ ២០២៥ នៅតំបន់ទេសចរមួយចំនួននៅខេត្តកំពង់ធំ

បានស្រូបទទួលភ្ញៀវទេសចរណ៍ក្នុង និងក្រៅខេត្តចូលមកលេងលំហែរអារម្មណ៍នៅតាមរមណីយដ្ឋានសំខាន់ៗមួយចំនួនសរុបចំនួនសរុប៥៧.៣៣៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន៥៧.១៣៣ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន២០៦នាក់។

រមណីយដ្ឋាន និងគោលដៅទេសចរ សំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទ សំបូរព្រៃគុក រមណីយដ្ឋានភ្នំសន្ទុក, រមណីយដ្ឋានស្ទឹងជីនិត.រមណីយដ្ឋានទំនប់បង្ហៀរទឹក០៦មករា រមណីយដ្ឋានបឹងក្រញ៉ាករមណីយដ្ឋានបឹងសំរឹត រមណីដ្ឋានកែងគោលស្រុកស្ទោង ស្ទឹងម្រាក និងតំបន់ទេសចរមួយចំនួនទៀតផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media