ពលរដ្ឋកម្ពុជាអុចធូបបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីជួយថែរក្សាទឹកដីកម្ពុជា និងដាក់បណ្តាសា ទាហានឈ្លានពាន
ពលរដ្ឋកម្ពុជាបានទៅអុចធូបបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីឱ្យជួយថែរក្សាទឹកដីកម្ពុជាឱ្យបានគង់វង្ស និងបានដាក់បណ្តាសាឱ្យទាហានថៃវិនាសអន្តរាយ ខណៈពួកគេនៅតែចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជាតាមរយៈរាយលួស

បន្លា និងបានធ្វើបាបពលរដ្ឋកម្ពុជាជាច្រើននាក់។
ការដាក់បណ្តាសារនេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅពេលពួកគាត់បាននាំគ្នាទៅមើលព្រំដែន និងទៅលើកទឹកចិត្តពលរដ្ឋ និងទាហានដែលនៅប្រចាំការណ៍ការពារទឹកដីពីការ ឈ្លានពានពីសំណាក់ទាហានថៃ

ដែលបានរាយលួសបន្លាឈ្លានពានទឹកដីកម្ពុជានៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃនេះដែរ ក៏មានព្រះសង្ឃ ៤០អង្គ និងពុទ្ធបរិស័ទជាង ៦០នាក់ មកពី៧វត្ត ក្នុងស្រុកបវេល ខេត្តបាត់ដំបង បាននាំយកសម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់កងកម្លាំង និងពលរដ្ឋនៅប្រចាំការការពាទឹកដីនៅទីនោះផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media