កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំយកសួរសុខទុក្ខ និងយកអំណោយមនុស្សធម៌ ជូនអ្នកជាប់ពន្ធនាគារចំនួន៥០នាក់
លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា និងមន្ត្រីសាខាបាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ធំចំនួន៥០នាក់ ស្រីចំនួន ០៥នាក់ ក្នុងឱកាសមុនបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ក្នុងឱកាសនេះផងដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា ដោយមិនមានការរើសអើង ទោះបីក្នុងស្ថានភាពណាក៍ សម្ដេច និងឯកឧត្តមតែងតែមានការអាណិតស្រឡាញ់ និងសូមលើកទឹកចិត្តបងប្អូនទាំងអស់សូមរស់នៅប្រកបដោយអនាម័យជានិច្ច៕






អត្ថបទដោយ៖ cambodia-nation-media