ភាគីចិនបានចាប់អារម្មណ៍លេីការអនុវត្តភារកិច្ចបន្ទាន់ចំពោះមុខរបស់អង្គភាព CMAC ដើម្បីបោសសំអាតមីន

 សង្គម
 7 ថ្ងៃមុន
 25

លោក Liu Wenzhi ប្រធានមូលនិធិចិនPeaceland ប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ​ Chen Yong ទីប្រឹក្សាស្រាវជ្រាវ និងនវានុវត្តន៍ ប្រចាំនៅមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនអាស៊ាន​ (ARMAC)​ដែលបេសកកម្មរបស់លោក​ សាស្ត្រាចារ្យ​Chen Yong ជាចំណែក នៃការគាំទ្ររបស់រដ្ឋាភិបាលចិនចំពោះARMAC បានអះអាងបែបនេះ ក្នុងជំនួបជាមួយឯកឧត្កម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទូកជាអគ្គនាយកCMAC។

បើតាម ឯកឧត្តម ហេង រតនា ក្នុងការពង្រាយកម្លាំងអន្តរាគមន៍ចាំបាច់ដើម្បីបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលជាមរតកនៃសង្គ្រាមរយៈពេល៥ថ្ងៃ រវាងសៀមនិងកម្ពុជា​ ដើម្បី ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកដែលត្រូវវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញ​ ស្របតាមអនុសាសន៍ដឹកនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី​ ប្រមុខរាជរដ្ឋាភិបាល។

ក្នុងជំនួបពិភាក្សាការងារនេះ មានការផ្តោតការយកចិត្តទុកដាក់ជាសំខាន់លេីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គភាពCMAC និងមូលនិធិចិនPeaceland ក៏ដូចជាជំនួយវិស័យមីនរបស់រដ្ឋាភិបាលចិន​ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស កិច្ចសហប្រតិបត្តិការលើការចែករំលែកបទពិសោធន៍ ការងារស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យា​ និងនវានុវត្តន៍​ក្នុងវិស័យសកម្មភាពកម្ចាត់មីន៕

អត្ថបទដោយ៖ cambodia-nation-media