មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង
មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង។
មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន ភត្ត្រា យោធិននៅវរសេនាតូច៥១៣ កងពលតូចថ្មើរជើងលេខ៥១។
លោកបានរងរបួស ពេលចូលរួមពាំង និងការពារបងប្អូនយើងដែលរុញច្រាន និងតវ៉ាប្រឆាំងជាមួយកងកម្លាំងរបស់ថៃ ដែលចូលមករាយបន្លាលួស និងព័ទ្ធយកដីរបស់ពួកគាត់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
សូមជូនពរវីរយុទ្ធយើង ម៉ន ភក្រ្តា ឆាប់ជាសះស្បើយពីរងរបួសយ៉ាងធ្ងន់ធ្ងរពីសំណាក់ទាហានថៃនេះ។


អត្ថបទដោយ៖ cambodia-nation-media