បច្ចេកវិទ្យា AI អាចបម្លែងការសិក្សាឌីជីថល និងជួយដល់លទ្ធផលបង្រៀនរបស់គ្រូ

 សង្គម
 ១៨ កញ្ញា ២០២៥
 49

នៅថ្ងៃទី ១៧ កញ្ញា ២០២៥ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា ភារធារីស្ថានទូតអាមេរិក អ្នកស្រី Katherine Diop អនុប្រធានស្តីទីស្ថានទូតអាមេរិក និងអ្នកជំនាញអាមេរិក ដែលជាវាគ្មិន ផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកពី Silicon Valley បានជួបប្រជុំជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាអំពីសក្ដានុពលដែលបច្ចេកវិទ្យា AI អាចបម្លែងវិស័យការសិក្សាឌីជីថល និងជួយដល់លទ្ធផលបង្រៀន។

ភាគីទាំងពីរ បានរកយុទ្ធសាស្រ្តច្នៃប្រឌិតដើម្បីបង្កើនឱកាសចូលរួមក្នុងការអប់រំនានាជាមួយគុណភាពខ្ពស់ និងការលើកទឹកចិត្តឱ្យគ្រូបង្រៀននិងសិស្សនិស្សិតមានសមត្ថភាពប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាសម្រាប់អនាគត៕

អត្ថបទដោយ៖ cambodia-nation-media