ជប៉ុនជាដៃគូដ៏សំខាន់មិនអាចកាត់ផ្តាច់បានលើការបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា

 សេដ្ឋកិច្ច
 6 ថ្ងៃមុន
 50

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី  (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍ សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់បណ្តុះបណ្តាលជំនាញអគ្គិសនី ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនជូនដល់ក្រសួងការងារ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។

ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនចំពោះការផ្តល់ជំនួយឥតសំណងដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា និងលើកកម្ពស់គុណ ភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា ជំនួយរបស់ជប៉ុននៅក្នុងវិស័យអប់រំរបស់កម្ពុជានាពេលកន្លងមក បានរួម ចំណែកកសាងសមត្ថភាពធនធាន មនុស្សកម្ពុជា និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងស្តារកម្ពុជាឡើងវិញ៕

អត្ថបទដោយ៖ cambodia-nation-media