កម្ពុជា-ចិន ចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាងមានទឹកប្រាក់២.៥ លានដុល្លារ

 សង្គម
 ១៨ កញ្ញា ២០២៥
 49

ប្រទេសកម្ពុជា និងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក។

បើតាមក្រសួងការបរទេសបានឱ្យដឹងថាក្នុងកិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីគាំទ្រលើគម្រោងសរុបចំនួន១១ នៅកម្ពុជា។
គួរបញ្ជាក់ថាពិធីចុះហត្ថលេខានេះដែរធ្វើឡើងរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥៕

អត្ថបទដោយ៖ cambodia-nation-media