ដើមត្នោត គឺជាតំណាងអត្តសញ្ញាណជាតិខ្មែរនិងជួយបរិស្ថានឱ្យស្អាតបៃតងនិងការរស់នៅដោយចីរភាព

 សង្គម
 ១៨ កញ្ញា ២០២៥
 51

កូនត្នោតចំនួន២២០០០ ដើម រួមជាមួយកូនឈើព្រៃមួយចំនួនទៀត ត្រូវបានដាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀត ណាម និងតាមមូលដ្ឋាននានា នៅក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ដើមត្នោតជារុក្ខាជាតិ តំណាងអត្តសញ្ញាណជាតិខ្មែរ និងផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនដល់ប្រជាជនខ្មែរ តាំងពីសម័យបុរាណកាលមក ដល់បច្ចុប្បន្ននេះ សម្រាប់ការប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា សកម្មភាពដាំដើមត្នោតនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការចូលរួមថែរក្សាអត្តសញ្ញាណនៃដួងប្រលឹងជាតិ ក៏ដូចជាបំផុសផ្នត់គំនិត ជំនាន់ក្រោយៗទៀតស្រឡាញ់និងចូលរួមដាំដុះបន្ថែមនិងទទួលបានប្រយោជណ៍សេដ្ឋកិច្ចយ៉ាងសំខាន់ពីដើមត្នោត ដែលក្នុងនោះមានទាំងអាចទាញអាចកៀបយកទឹកត្នោតដោយម៉ាស៊ីនដើរដោយថាមពលព្រះអាទិត្យ  ដើម្បីផលិតជាស្ករត្នោតបានទៀតផង៕


អត្ថបទដោយ៖ cambodia-nation-media