តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា÷តាមរយៈកម្មវិធី STEPCam ដែលបានបណ្តុះបណ្តាលបុគ្គលិកអប់រំជាង ២៤.០០០ នាក់
លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានថ្លែងរឿងនេះ ប្រាប់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ក្រោយបញ្ចប់បេសកម្មនៅកម្ពុជា។
លោក Sardar Umar Alam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ដោយបានគូសបញ្ជាក់ថា ភាពជាដៃគូរយ៉ាងជិតស្និទ្ធរវាងភាគីទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈជាច្រើនក្នុងវិស័យអប់រំ រួមមាន៖ ការពង្រឹងគុណភាពគ្រូបង្រៀន ការអភិវឌ្ឍជំនាញ និងការជំរុញការអប់រំឌីជីថលជាដើម។



លោក Sardar Umar Alam បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលសម្រេចបានរួមគ្នាជាច្រើនក្នុងរយៈពេល៦ឆ្នាំមកនេះ ជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្ររាល់គំនិតផ្តួចផ្តើមនានា និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ ជាមួយអង្គការយូណេស្កូ ឱ្យដំណើរការទៅដោយរលូន និងជោគជ័យ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក Sardar Umar Alam ដែលបានបំពេញភារកិច្ចនៅកម្ពុជាក្នុងរយៈពេល៦ឆ្នាំមកនេះ ដោយបានលើកឡើងថា ការចូលរួមរបស់អង្គការយូណេស្កូ ក្រោមការដឹកនាំរបស់លោក បានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពនៃប្រព័ន្ធអប់រំនៅកម្ពុជា៕




អត្ថបទដោយ៖ cambodia-nation-media