នាយឧត្តមសេនីយ៍ មាស វិរិទ្ធដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug
អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈ កម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug បានបើកកិច្ចប្រជុំរបស់ខ្លួនជាមួយលេខាធិការដ្ឋានគណៈកម្មាធិការពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក្រុង ស្រុក ទូទាំងប្រទេស ដែលជាកិច្ចប្រជុំផ្ទាល់ និងប្រព័ន្ធពីចម្ងាយតាមរយៈកម្មវិធី Zoom ។



កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug និងដោយមានការចូលរួម ពីគ្រប់សមាសភាពគណ:កម្មការគ្រប់គ្រងទូរសព្ទដៃ NoDrug និងអនុគណ: កម្មការទាំង៣ គឺអនុគណៈកម្មការបច្ចេកទេស.អនុគណៈកម្មការជំរុញនិងផលិតមាតិកា និងអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ (២៤/៧) ។






កិច្ចប្រជុំនេះ ជាការបើកទូលាយដល់គ្រប់សមាសភាពទាំងអស់ឱ្យមានការចូលរួមជាលើកមតិយោបល់ពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរ ដែលការជួបប្រទះកន្លងមកពីបណ្តាប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ស្នងការរងនគរបាលរាជធានី-ខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្ត លោកអធិការរងនគរបាលក្រុង ស្រុក ខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ដែលទទួលការងារគ្រឿងញៀន៕
អត្ថបទដោយ៖ cambodia-nation-media