មន្ត្រីជំនាញចុះអនុវត្តវិធានការបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ..

 សង្គម
 ១៦ កញ្ញា ២០២៥
 24

លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំមន្ត្រីជំនាញចុះអនុវត្តវិធានជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងតាមសត្តឃាដ្ឋាន(កុងស៊ី) ដែលជាឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ហើយក៏ជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។

លោក ចាន់ បញ្ញាវ័ន្ត លើកឡើងថា ការដឹកសត្វចេញពីកសិដ្ឋាន រឺពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ និងជាពិសេសលើសុខភាពសាធារណៈទូទៅ។ ជាលទ្ធផលក្រុមការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វបានចំនួនសរុប២០គ្រឿង ក្នុងនោះ រថយន្តដឹកជ្រូក០៨គ្រឿង រថយន្តដឹកមាន់១២គ្រឿង រួចមកក្រុមការងារ ចុះធ្វើជីវសុវត្ថិភាពនៅសត្តឃាតដ្ឋានសត្តឃាតដ្ឋានក្រុងស្ទឹងសែន និងបន្តចុះធ្វើជីវសុវត្ថិភាព នៅតាមបណ្ដាសត្តឃាតដ្ឋាន និង មធ្យោបាយដឹកជញ្ជូនសត្វ ជាបន្តបន្ទាប់ទៀត ដើម្បីការពារកុំឱ្យមានជំងឺឆ្លងទៅសត្វដទៃទៀត៕


អត្ថបទដោយ៖ cambodia-nation-media