ពិព័រណ៍ពាណិជ្ជកម្មទំនិញចិននៅកម្ពុជាឆ្នាំ២០២៥ ជាលើកដំបូងត្រៀមបើកហើយ មានវត្តមានក្រុមហ៊ុនចិនជិត ១០០ ចូលរួមដាក់តាំងពិព័រណ៍

 សេដ្ឋកិច្ច
 ១៥ កញ្ញា ២០២៥
 97

នៅថ្ងៃទី២៨ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំរបស់បណ្តាប្រទេសតាមតាមបណ្ដោយខ្សែក្រវាត់ និងផ្លូវ នឹងចាប់ផ្តើមឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មទំនិញចិននៅកម្ពុជាឆ្នាំ២០២៥ ជាលើកដំបូងនេះ នឹងត្រូវប្រារព្ធឡើងយ៉ាងអធិកអធម។
ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំនេះ មិនត្រឹមតែជាពិព័រណ៍ទំនិញអន្តរជាតិលើកដំបូងដែលរៀបចំដោយប្រទេសចិននៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាក៏ជាពិព័រណ៍ របស់ចិនដែលមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ដោយមានវត្តមានក្រុមហ៊ុនចិនជិត ១០០ ចូលរួមដាក់តាំងពិព័រណ៍។

ព្រឹត្តិការណ៍នេះក៏ជាសញ្ញាមួយបង្ហាញថា ជាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" កំពុងឈានចូលដល់ដំណាក់កាលថ្មីមួយដែលកាន់តែមានភាពរស់រវើក។

ពិព័រណ៍ពាណិជ្ជកម្មទំនិញចិននៅកម្ពុជានេះ ប្រព្រឹត្តទៅចំពេលដ៏សំខាន់ដែលគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" កំពុងត្រូវបានជំរុញឱ្យកាន់តែស៊ីជម្រៅ។ ក្នុងនាមជាដៃគូដ៏សំខាន់ក្នុងការកសាង "ខ្សែក្រវាត់ និងផ្លូវ" ប្រទេសកម្ពុជា ដោយសារមានទីតាំងភូមិសាស្ត្រដ៏ល្អ គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងកម្លាំងជំរុញអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់ខ្លួន បានក្លាយជាច្រកទ្វារដំបូងសម្រាប់ក្រុមហ៊ុនចិនក្នុងការចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍។

ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងប្រែប្រួលយ៉ាងស៊ីជម្រៅ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនចិន "ដើរចេញទៅក្រៅ" ដើម្បីរួមបញ្ចូលខ្លួនយ៉ាងស៊ីជម្រៅទៅក្នុងទីផ្សារតំបន់ បានក្លាយជាជម្រើសដ៏ចាំបាច់។
ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មទំនិញចិននៅកម្ពុជាឆ្នាំ២០២៥ នេះនិងកសាងស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាព និងរលូនរវាងសមត្ថភាពផលិតដែលមានគុណភាពខ្ពស់របស់ចិន ជាមួយនឹងតម្រូវការទីផ្សារនៅកម្ពុជា និងអាស៊ាន។ វិសាលភាពនៃផលិតផលដែលដាក់តាំងបង្ហាញគឺមានគោលដៅច្បាស់លាស់ ដោយរួមមាន៖ ប៊ូឡុងនិងវីស គ្រឿងដែក គ្រឿងសំណង់ ផលិតផលថាមពលពន្លឺព្រះអាទិត្យ ឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ វាយនភ័ណ្ឌប្រើក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត និងរបស់របរជាច្រើនទៀត។ ក្រុមហ៊ុនចិនជិត ១០០ នឹងបង្ហាញយ៉ាងគ្រប់ជ្រុងជ្រោយនូវសមត្ថភាពប្រកួតប្រជែង និងនវានុវត្តន៍នៃ "ផលិតផលផលិតនៅចិន" ដើម្បីបំពេញតម្រូវការតាមកម្រិតផ្សេងៗនៃទីផ្សារកម្ពុជា និងទីផ្សារក្នុងតំបន់។

អត្ថបទដោយ៖ cambodia-nation-media