ក្រសួងការងារ និង CDRI ចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវ ជ្រាវ និងការអភិវឌ្ឍសមត្ថភាព

 សង្គម
 ១៤ កញ្ញា ២០២៥
 52

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការ

អភិវឌ្ឍសមត្ថភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រីបណ្ឌិត អេង នេត្រា នាយកប្រតិបត្តិ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា នៅទីស្តីការក្រសួង។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលផ្តោត

សំខាន់ទៅលើការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងសមត្ថភាពមន្ត្រីរបស់ភាគីទាំងពីរដើម្បីចូលរួមកសាង លើកកម្ពស់ និងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព៕

អត្ថបទដោយ៖ cambodia-nation-media