ក្រុមហ៊ុនទេសចរណ៍ចិនមានអ្នកប្រើប្រាស់ App ជាង១២០លាននាក់ ផ្សព្វផ្សាយសក្តានុពេលទេសចរណ៍កម្ពុជាដល់ប្រជាជនចិន និងពិភពលោក 

 សេដ្ឋកិច្ច
 ១៣ កញ្ញា ២០២៥
 41

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក WANG Shubai អនុប្រធានជាន់ខ្ពស់ និង

ជាតំណាងក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service Co., Ltd. (Tuniu) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្លាស់ប្តូរយោបល់លើកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍

កម្ពុជាដ៏សំបូរបែបដល់ភ្ញៀវទេសចរចិន និងអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ងៀវទេសចរចិន និងអន្តរជាតិមកទស្សនាកម្ពុជា នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី វាយតម្លៃខ្ពស់ដល់គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន និងកិច្ចខិតខំប្រឹងប្រែងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបឱ្យបានស៊ីជម្រៅ និងទូលំទូលាយដល់ប្រជាជនចិន និងពិភពលោក ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទចំពោះការចុះកិច្ចព្រមព្រៀងស្តីពីភាពដៃគូយុទ្ធសាស្រ្តជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ (CTB) ដែលជាកម្លាំងចលករសម្រាប់ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងឈានដល់ការពិភាក្សាបង្កើតកញ្ចប់ទេសចរណ៍ ខ្សែផ្លូវទេសចរណ៍ ការអភិវឌ្ឍទេសចរបែបស៊ីជម្រៅ ដំណើរសិក្សាជាលក្ខណៈគ្រួសារ និងដំណើរកម្សាន្តក្រេបទឹកឃ្មុំ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើលោកអគ្គនាយករង រៀបចំ Famtrip ដើម្បីពិនិត្យស្ថានភាពនយោបាយ និងសង្គមជាក់ស្តែងរបស់ប្រទេសកម្ពុជា និងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍របស់កម្ពុជា។

អត្ថបទដោយ៖ cambodia-nation-media