ភាពធន់នៃវិស័យទេសចរណ៍ កើតចេញពីភាពជាដៃគូរវាងរដ្ឋ និង ឯកជន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”)

នៃវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន ដែលត្រូវបានចាត់ទុកថា ជាជំនួបដ៏មានសារសំខាន់នៃយន្តការភាពជា

ដៃគូរវាងរដ្ឋនិងឯកជននៃវិស័យទេសចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខ ឆ្លើយតបនឹងសំណូមពរនានា និងដាក់ចេញវិធានការគន្លឹះសំខាន់ៗសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ដោយឈរលើ

គោលការណ៍រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដែលស្របគ្នាទៅនឹងសសរស្តម្ភចំនួន៦ ដែល ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺការចូលរួមពីមជ្ឈដ្ឋានគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ភាគីទាំងអស់ ពោលគឺ ទាំងរដ្ឋ និងផ្នែកឯកជន៕
អត្ថបទដោយ៖ cambodia-nation-media