ចង្ក្រានសន្សំសំចៃថាមពលនឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់បរិស្ថាន និងជីវភាពប្រជាពលរដ្ឋ

 សង្គម
 ១២ កញ្ញា ២០២៥
 63

លោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង បានលើកឡើងថា ចង្ក្រានសន្សំសំចៃថាមពលនឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់បរិស្ថាននិងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

លោកបានមានប្រសាន៍បែបនេះ ក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពលជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋចាស់ជរា និងងាយរងហានិភ័យនៅក្នុងភូមិទាំង១០នៃឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១១ ខែកញ្ញា។

លោកបានបន្ថែមថា ចង្ក្រាននេះពិតជាអាចរួមចំណែកយ៉ាងធំធេងក្នុងការសន្សំសំចៃថវិកាព្រោះយើង

ចំណាយឧសឬធ្យូងតិចតួចប៉ុន្តែយើងទទួលបានមកវិញនូវថាមពលច្រើនដែលអាចចម្អិនម្ហូបអាហារបានឆាប់ ជាពិស័យពុំមានផ្សែងដែលជាហេតុបង្ករការបំពុលបរិស្ថាននោះឡើយ៕

អត្ថបទដោយ៖ cambodia-nation-media