ក្រសួងធនធានទឹក ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង កំពង់ស្ពឺ និងខេត្តកំពត

 សង្គម
 ១១ កញ្ញា ២០២៥
 80

ក្រសួងធនធានទឹក ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង កំពង់ស្ពឺ និងខេត្តកំពត..

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន

ក្រសួង ធនធានទឹក និងឧតុនិយម ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយនាយកដ្ឋានវិស្វកម្ម បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង កំពង់ស្ពឺ និងខេត្តកំពត។

ក្នុងដំណើរបេសកកម្ម ឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីជំនាញអន្តរក្រសួងបានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ចំនួន ៣ទីតាំង រួមមាន៖

ទី១)ការងារស្តារប្រឡាយមេទុកស្រូវ និងសាងសង់សំណង់សិល្បការ្យ នៅក្នុងឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង (ជំហានទី២) ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ

ទី២)ការងារជួសជុលប្រព័ន្ធធារាសាស្ត្រតាសាល នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ

ទី៣)ការងារស្ដារឡើងវិញប្រឡាយមេដើមពោធិ៍ ប្រឡាយរងទូកមាស និងសាងសង់សំណង់សិល្បការ្យ នៅឃុំសំឡាញ ស្រុកអង្គរជ័យ និងឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ៕

អត្ថបទដោយ៖ cambodia-nation-media