ស្ពានព្រះរាជដំណាក់ទីពីរ បានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចណ៏

 សង្គម
 ១១ កញ្ញា ២០២៥
 87

ស្ពានព្រះរាជដំណាក់ទីពីរ មានប្រវែងសរុប៤៦ម៉ែត្រ និងទទឹង៨,២ម៉ែត្រ តភ្ជាប់រវាងក្រុងសៀមរាប និងផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

ស្ពាននេះ បានជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងលើកម្ពស់

សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ត្រកាលឡើង ដោយនៅលើស្ពានមានការរៀបចំតុបតែងយ៉ាងស្រស់ស្អាតទៅតាមរដូវកាលនៃពិធីបុណ្យនានា។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែរំលេចភាពស្រស់ស្អាតនោះ នៅពេល

ដែលបានធ្វើដំណើរនាពេលយប់ នៅលើស្ពានព្រះរាជដំណាក់ គឺគេបើភ្លើងនៅលើស្ពាន ដែលគេបានតុបតែងនោះ ពិតជាស្រស់ស្រាយអារម្មណ៍ ជួយរំសាយអារម្មណ៍ការតានតឹង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តតំបន់ទេសចរប្រវត្តិសាស្ត្រមួយនេះផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media