កម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះ មហន្តរាយ លើកទី១៣និងកិច្ចប្រជុំពាក់ព័ន្ធ

 សង្គម
 ១០ កញ្ញា ២០២៥
 71

នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការ

ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM) និងកិច្ចប្រជុំពាក់ព័ន្ធ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) គឺជាវេទិកាសំខាន់មួយសម្រាប់រដ្ឋមន្ត្រី

បណ្ដាប្រទេសជាសមាជិកអាស៊ាន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។ កន្លងមក ប្រទេសកម្ពុជាយើង ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ និងភាពជាប្រធានក្នុងការរៀបចំ ដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ចំនួន២លើករួចមកហើយ។

អត្ថបទដោយ៖ cambodia-nation-media