សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់ស្តីអំពីការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា

 សង្គម
 ១០ កញ្ញា ២០២៥
 86

ពិធីនេះដឹកនាំដោយ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ។

ឯកឧត្តម វ៉ា រុតសាន ថ្លែងក្នុងពិធីសិក្ខាសាលផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់ នេះថា៖ ស្វាយ គឺជាដំណាំកសិ-ឧស្សាហកម្មមានសក្តានុពលមួយ ក្នុងចំណោមកសិ-ឧស្សាហកម្មផ្សេងទៀត ដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល

កម្ពុជា មានក្រសួងពាណិជ្ជកម្មជាសេនាធិការ បាននឹងយកកំពុងយកចិត្តទុកដាក់ជំរុញផលិតផលមួយនេះទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ដូចជាការ ពិពិធកម្មទីផ្សារ ដោយរក្សាទីផ្សារ និងពង្រីកទីផ្សារ តាមរយៈការចរចារចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីទាំងក្នុង និងក្រៅតំបន់ជាច្រើន។

ឯកឧត្តម បន្តទៀតថា ទន្ទឹមនេះក្រៅពីការស្វែងរកទីផ្សារ ក្រសួងមានផ្តល់ការគាំទ្រ ការផ្តួចផ្តើមបង្កើតឱ្យមានជាសមាគម សហព័ន្ធស្វាយ ដែលប្រមូលផ្តុំគ្រប់តួអង្គខ្សែច្រវាក់តម្លៃពាក់ព័ន្ធទាំង អស់ចាប់តាំងពីអ្នកផលិត អ្នកផ្គត់ផ្គង់ធាតុចូល អ្នកកែច្នៃ និងក្រុមហ៊ុននាំចេញជាដើម្បី សំដៅធ្វើឱ្យផលិតផល កាន់តែមានស្តង់ដា ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាដើម៕

អត្ថបទដោយ៖ cambodia-nation-media