ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះ អាសន្នក្នុងឱកាសបុណ្យភ្ជុំបិណ្យ

 សង្គម
 ០៨ កញ្ញា ២០២៥
 48

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៨-២៨ ខែកញ្ញា ឆ្នាំ២០២៥។

ចំពោះមធ្យោបាយធ្វើដំណើរដែលត្រូវបានអនុញ្ញាតរួមមាន៖អ្នកដំណើរថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ។


ចប់ការអនុញ្ញតិឱ្យឆ្លងកាត់ដូចកាលបរិច្ឆេទខាងលើ ក្រុមការងារការដ្ឋាននឹងបន្តបិទ ដើម្បីបង្ហើយកិច្ចការការដ្ឋានមួយចំនួនតាមបច្ចេកទេសសាងសង់។

គួរបញ្ជាក់ថា មកទល់ពេលនេះស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចការសាងសង់ចំនួន៩៨,១៣% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ សម្រេចវឌ្ឍនភាពជារួមចំនួន ៨៧,១៣%៕

អត្ថបទដោយ៖ cambodia-nation-media