ប្រតិភូសភាទស្សនកិច្ចឈ្វេងយល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបើកជាផ្លូវការនៅថ្ថៃទី០៩កញ្ញា
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកជំទាវ រួមដំណើរដោយឯកឧត្តម លោកជំទាវទីប្រឹក្សា ជំនួយ

ការខុទ្ទការល័យឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានអញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក ត្រាក់ សូបញ្ញាវ័ន្ត ប្រធានស្ថាបត្យករ បានផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិនិងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ បានចំណាយថវិកា សាងសង់អស់ទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារ ដំណាក់កាលទី១ និងជាប់ចំណាត់ថ្នាក់លេខ៩ នៃគម្រោងស្ថាបត្យកម្មពិភព លោកទាំង១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាង សង់ឡើងលើផ្ទៃដីជាង ២៦០០ហិកតា។

អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គ្រោងនឹងបើកឱ្យប្រតិបត្តិការ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលអ្នកដំណើរ ផ្លូវអាកាសចេញ-ចូលប្រទេសកម្ពុជា៕
អត្ថបទដោយ៖ cambodia-nation-media