គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់លោកស្រីបណ្ឌិត Ganna Yudkivska
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋា ភិបាលកម្ពុជា លើវិស័យសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា បានដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់លោកស្រីបណ្ឌិត Ganna Yudkivska ប្រធានអ្នករាយ

ការណ៍នៃក្រុមការងារអង្គការ សហប្រជា ជាតិ ទទួលបន្ទុកការឃុំខ្លួន តាមទំនើងចិត្ត ដោយស្នើឱ្យក្រុមការងារនេះ៖




១. ធ្វើការសិក្សាករណីនេះជាបន្ទាន់ និងចេញសេចក្តីប្រកាសថា ករណីនេះជាការឃុំខ្លួនខុសច្បាប់
២.មានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ
៣.ត្រួតពិនិត្យ និងតាមដានការគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់អាជ្ញាធរថៃ
៤.រម្លឹកភាគីថៃឱ្យគោរពតាមកាតព្វកិច្ចក្រោមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និង
៥.បញ្ចូលករណីនេះ ទៅក្នុងរបាយ ការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សនៃអង្គការសហប្រជាជាតិ។
សូមជំរាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាចំពោះសុខទុក្ខនិងសុវត្ថិភាពរបស់វីរកងទ័ពកម្ពុជាទាំង ១៨ រូប ដែលត្រូវបានទាហានថៃចាប់ឃុំខ្លួន៕
អត្ថបទដោយ៖ cambodia-nation-media