អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង បន្ទាប់ពីរយៈពេល ៦៦ឆ្នាំ នៃប្រតិបត្តិការដែលឆ្លងកាត់ច្រើនសម័យកាល
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានបង្ហាញរូបភាព អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ឬអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានបើកប្រតិបត្តិការរបស់ខ្លួនអស់រយៈពេល ៦៦ឆ្នាំហើយ បើគិតមកត្រឹមឆ្នាំ២០២៥នេះ។

អាកាសយានដ្ឋាននេះ បានឆ្លងកាត់ និងត្រូវបានប្រើប្រាស់គ្រប់សម័យកាលទាំងអស់ រួមទាំងសម័យលន់ ណុល និងសម័យខ្មែរក្រហម។



រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីការបញ្ចប់ប្រតិបត្តិការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
អត្ថបទដោយ៖ cambodia-nation-media