លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី៤កញ្ញា ចំនួន ២៥ ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៤នាក់
រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៤ ខែកញ្ញា ។
ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ១០នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ២៩នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ១៥នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែកញ្ញា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៣៥១៥,១០ក្រាម។
-មេតំហ្វេតាមីន(Wy)= ០,១០ក្រាម។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៨អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ រក្សាទុក ៦ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣៣៥៧,៤០ក្រាម និងWy ០,១០ក្រាម។
៣ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៨០ក្រាម។
៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៨៩ក្រាម។
៥ / កំពត៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៧៧ក្រាម។
៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ០,០៤ក្រាម។
៧ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩៨,៦៤ក្រាម។
៨ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥០,៨៨ក្រាម។
PM : ២អង្គភាព
១ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៥៨ក្រាម។
២ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់។
អត្ថបទដោយ៖ cambodia-nation-media