ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ ជូនពលរដ្ឋយកទៅដាំ
ដើម្បីឱ្យស្របតាមរដូវកាល ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាននៅបន្តចែកជូនកូនឈើ ដោយឥតគិតថ្លៃដល់សាធារណជនពីថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នានាផងដែរ។


ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួអបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ ដែលមានកូនឈើចម្រុះ ចំនួនជាង ៣០ម៉ឺនដើម ក្នុងមានប្រភេទឈើបេង នាងនួន រាំងទឹក ដើមគរ

ដើមអំពិលទឹកបារាំង(ច័ន្ទគីរី) ដើមអំពិលផ្អែម ដើមក្ងោក លឿងរាជ និងដើមផ្កាក្រដាស ជាដើម។ ដើម្បីទទួលបានកូនឈើយកទៅដាំ នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សូមសាធារណជនមេត្តារួសរាន់ ទំនាក់ទំនងមកក្រសួងបរិស្ថាន ឬទាក់ទង៖
១) ឯកឧត្តម ខ្វៃ អាទិត្យា (Tel & Telegram: 012 683 968)
២)លោកជំទាវ មាស ច័ន្ទធីតា (Tel & Telegram: 095 585 887)
និង៣) ឯកឧត្តម សែម ហាក់ (Tel & Telegram: 085 755 566)៕
អត្ថបទដោយ៖ cambodia-nation-media