មកស្គាល់ឈ្មោះ និងមុខឈ្មួញ៤នាក់ ដែលនាំអង្ករថៃ ចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ចំនួន៣រថយន្តធំៗ
១- ឈ្មោះ ដន ទី ភេទប្រុស

២- ឈ្មោះ ភូ គេន

៣- ឈ្មោះ លុយ យ៉ាន់ ភេទស្រី

៤- លោក សន ភ័ណ្ឌ។

លោក-លោកស្រី ទាំង៤នាក់នេះ រស់នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។
ចំណែកមន្ត្រីគយ ដែលមកសុំអន្តរាគមន៍ឈ្មោះ លោក សុខ ឡាដេត ។

តាមពិតទៅ អស់លោកអ្នក ឈ្មួញនាំអង្ករថៃ ចូលមកនេះ មិនខុសទេ បេីនិយាយ អំពីពាណិជ្ជកម្ម តែមិនគួរនាំចូល ព្រោះនៅកម្ពុជា បច្ចុប្បន្នស្រូវអង្ករ នៅសល់ច្រើនណាស់ ហើយកំពុងធ្លាក់ថ្លៃខ្លាំងផង ។ ការនាំចូល មកបែបនេះ រឹតតែធ្វើឲ្យស្រូវអង្ករ ក្នុងស្រុកកាន់តែធ្លាក់ថ្លៃ ។

តែបេីនិយាយ អំពីជាតិនិយម អស់លោកឈ្មួញទាំងនេះ មិនគួរនាំអង្ករថៃ ចូលទេ ព្រោះថៃ បានឈ្លានពានយេីង សម្លាប់កងទ័ពយើង សម្លាប់ប្រជាជនយើង បំផ្លិចបំផ្លាញភូមិដ្ឋានប្រជាពលរដ្ឋយើង ហើយកងទ័ពយើង ១៨នាក់ ថៃមិនទានលែងមកវិញទេ ជាង១ខែហើយ ។
គួរណាស់ យើងគួរតែចេះឈឺចាប់ ហេីយនាំគ្នា ធ្វើពហិការ ឈប់ប្រើប្រាស់ផលិតផលថៃ ពិសេសឈប់បន្តនាំចូលទៀត។

សូមលោក-លោកស្រី មេឈ្មួញទាំង៤ខាងលើ និង មេឈ្មួញខ្មែរឯទៀត កំពុងសម្ងំលាក់មុខ មេត្តាពិចារណាឡេីងវិញ កុំឆាប់ភ្លេចខ្លួន កុំឆាប់ភ្លេចការឈឺចាប់ ហើយឈប់នាំអង្ករថៃ ឬ ផលិតផលថៃ ចូលមកទៀត អាណិតកងទ័ពយើង នគរបាលយេីង ប្រជាជនយើង ដែលកំពុងរងគ្រោះដោយថៃឈ្លានពានផង។ សូមឈឺចាប់និងចងចាំរហូត កុំភ្លើងចម្បើង ទានម្ចាស់៕
អត្ថបទដោយ៖ cambodia-nation-media