នគរបាលស្រុកកំរៀង ឃាត់ខ្លួនមេខ្យល់០៤នាក់ ដែលនាំពលរដ្ឋ ១៧នាក់បំរុងលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ
នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានធ្វើការឃាត់ខ្លួនមេខ្យល់ចំនួន ០៤នាក់ ដែលធ្វើសកម្មភាពនាំពលករ ចំនួន ១៧នាក់ (ស្រី ០៦នាក់) និងអនីតិជន ០២នាក់ បម្រុងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។

បច្ចុប្បន្ន ពលករទាំង១៧នាក់ កម្លាំងសមត្ថកិច្ចបានសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ និងធ្វើកិច្ចសន្យាពន្យល់ណែនាំបងប្អូន រួចកម្លាំងនគរបាលបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ។

ចំពោះជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕
អត្ថបទដោយ៖ cambodia-nation-media