ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ជួបជាមួយលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

 សង្គម
 ០៨ កក្កដា ២០២៥
 32

នៃធនាគារពិភពលោក (WB)

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា

និងជាប្រធានអាជ្ញាធរទន្លេសាប ពិភាក្សាការងារជាមួយលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោក និងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចខិតខំប្រឹងប្រែងសន្តិសុខទឹក ពិនិត្យវឌ្ឍនភាព និងស្វែងរកឱកាសគាំទ្របន្ថែមទៀតជាមួយធនាគារពិភពលោកសម្រាប់ការវិនិយោគរយៈពេលវែង។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងអំពីបឹងទន្លេសាបដែលសម្បូរទៅដោយជីវៈចម្រុះ និងតំបន់ដីសើមជួយការពារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនិងការពារប្រព័ន្ធអេកូឡូស៊ី ហើយដែលត្រូវ

បានបែងចែកជាបីតំបន់ គឺតំបន់១ ជាតំបន់លំនៅដ្ឋាន តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងតំបន់៣ ជាតំបន់ដែនព្រៃលិចទឹក និងជម្រកត្រីសំខាន់ៗ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីសារសំខាន់របស់បឹង

ទន្លេសាបចំពោះប្រទេសកម្ពុជា ក្នុងការរក្សាតុល្យភាពទឹក សន្តិសុខស្បៀង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជួយគ្រប់គ្រងជំនន់តាមរដូវ គាំទ្រដល់ផលិតភាពជលផលក្នុងស្រុក និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន

រាប់លាននាក់ និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារ ថែរក្សា និងគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយចីរភាព និងបរិយាបន្ន៕

អត្ថបទដោយ៖ cambodia-nation-media