រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណិតទី៥ ឆ្នាំ២០២៥

 សង្គម
 ០៨ កក្កដា ២០២៥
 25

ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានដឹកនាំ

កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណតទី៤ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម ដៀប ពីរី បានលើកយកពីសុខភាព និងអនាម័យគឺ សុខភាពប្រជាជន និងអាហារូបត្ថម្ភជាមូលដ្ឋានគ្រឹះគាំទ្រដល់ការអភិវឌ្ឍ ធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ បច្ចុប្បន្នគ្រប់ឃុំ សង្កាត់មាន

ប៉ុស្តិ៍សុខភាព គ្រប់ក្រុង ស្រុកមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ។ ថ្វីត្បិតវិស័យសុខាភិបាល មានស្ថានភាពល្អប្រសើរ តែត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត៖ ១.លើកកម្ពស់សុខភាព អាហារូបត្ថម្ភមាតា ទារក និងកុមារ។ ២.ជំរុញការទទួលយកសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ។ ៣.ទប់ស្កាត់ ការរីករាលដាលនៃជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃគ្រប់ប្រភេទ។ ៤.លើកកម្ពស់ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវា សុខុមាលភាព។ ៥.បង្កើនប្រសិទ្ធភាពប្រព័ន្ធសន្តិសុខសង្គម និងផ្តល់សេវាស្តារលទ្ធភាពពលកម្ម និងកាយសម្បទា។

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថាទទួលបានសេចក្តីណែនាំនេះក្រុមការងារកសាងផែនការខេត្ត គណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក មន្ទីរវិស័យ បណ្តាដៃគូអភិវឌ្ឍទាំងអស់ ត្រូវចូលរួមអនុវត្តតាមសេចក្តីណែនាំឱ្យមានប្រសិទ្ធភាព។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងផ្តល់ការគាំទ្រ និងចូលរួម

កាន់តែសកម្មថែមទៀតក្នុងការដោះស្រាយរាល់បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ និងធ្វើឱ្យស្ថានភាពរបស់ខេត្តកំពង់ធំទាំងមូលបន្តឈានឡើងជាវិជ្ជមាន៕

អត្ថបទដោយ៖ cambodia-nation-media