ក្រសួងមុខងារសាធារណៈ រកឃើញប្រាក់ បៀវត្សបើកលើសប្រមាណ៤៣ពាន់លានរៀល ស្មើប្រមាណ១០លានដុល្លារ
អង្គភាពប្រឆាំងអំពើពុករលួយអះអាងថា ក្រសួងមុខងារសាធារណៈ បានរកឃើញប្រាក់បៀវត្ស ដែលបើកលើស
ទាំងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមាណ៤៣ពាន់លានរៀល (ប្រមាណ១០ លានដុល្លារ)។ ហើយប្រាក់បៀវត្សបើកលើសនេះ មានមូលហេតុ មកពីពេលបើកប្រាក់បៀវត្សពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស,
ការចូលនិវត្តន៍ មុនកាលកំណត់, ការលុបឈ្មោះ ដោយមរណភាព, ការបញ្ចប់មុខតំណែង, ការលាឈប់ ពីក្របខណ្ឌ, មន្ត្រីជាប់កិច្ចសន្យា ទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ, ការទទួលប្រាក់ បៀវត្សរដ្ឋ ២ កន្លែង៕
អត្ថបទដោយ៖ cambodia-nation-media