សម្តេច ហ៊ុន ម៉ាណែត៖ ខ្ញុំរៀនចប់បណ្ឌិត ក៏ដោយសារគុណគ្រូថ្នាក់ទី១ដែរ
សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា ខ្ញុំរៀនចប់បណ្ឌិត ក៏ដោយសារគុណគ្រូថ្នាក់ទី១ដែរ គ្រូគ្រប់ថ្នាក់ គ្រប់ជំនាន់ទាំងអស់
សុទ្ធតែជាអ្នកមានគុណ របស់យើងទាំងអស់ គ្នា។ គ្រូថ្នាក់ទី១ បានបង្រៀនសរសេរអក្សរ«ក» ដល់«អ» និងបង្រៀនសរសេរពីលេខសូន្យ «០» រហូតដល់ «១០»និង សរសេរស្រះ«អ» ដល់ស្រះ«អៅ»។ ខ្ញំអាច សរសេរតែងសេចក្តី សរសេរអ្វីបាន ដែលវាជាមូលដ្ឋានរៀន ឈានដល់ការរៀនដល់ភាសា(ផ្សេង)។
សម្តេចធិបតី ថ្លែង លើកឡើងបែបនេះ ទៅកាន់សិស្សានុសិស្ស និងលោកគ្រូអ្នក ពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែកក្កដា៕
អត្ថបទដោយ៖ cambodia-nation-media