អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចេញសេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ

 សង្គម
 ០២ កក្កដា ២០២៥
 115

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ។

បើតាមការបង្ហោះលើគណនីហ្វេកប៊ុកផេក Wildlife Alliance Cambodia- អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថាលោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែង ពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ដោយលាឈប់ពីការងារ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥តទៅ។ គាត់មិនត្រូវបាន គេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។

នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា។

បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១៥០០០ ដុល្លាសហរដ្ឋអាមេរិក ក្នុងមួយខែ សម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ។

តាមរយៈសំណេរដដែល អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទដោយ៖ cambodia-nation-media