រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ជាតំបន់ទេសចរណ៍ធម្មជាតិមួយស្ថិតនៅក្បែររាជធានីភ្នំពេញដែលភ្ញៀវទេសចរអាចអញ្ជើញទៅសម្រាកលម្ហែ
នារដូវកាលបៃតង (Green Season)
ញ្ជើឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍
ជនបទ និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង
និងជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្ម និងភ្ញៀវទេសចរដែលអញ្ជើញមកសម្រាកលម្ហែនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ពិសេសការចុះពិនិត្យមើលការតភ្ជាប់
គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដើម្បីតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕
អត្ថបទដោយ៖ cambodia-nation-media