សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាអារ៉ាប៊ីសាអូឌីត មិនគួរមើលកម្ពុជាត្រឹមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគួរមើលកម្ពុជា ក្នុងក្របខណ្ឌអាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)

 សង្គម
 ០២ កក្កដា ២០២៥
 44

ដែលជាទីផ្សារដ៏ធំមួយមានពលរដ្ឋរាប់លាននាក់..

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុង

ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា។

សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី១ នេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនៅក្នុងទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ ដែលត្រូវបានបន្តពូនជ្រំ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ

ប្រកបដោយផ្លែផ្ការបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា តួកគីយេ និងអេមីរ៉ាត អារ៉ាប់រួម កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លង

ទៅ និងជំនួបពិភាក្សាការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំកន្លងទៅនោះ។

អត្ថបទដោយ៖ cambodia-nation-media