ឃាត់ខ្លួនអធិការរងខណ្ឌដង្កោម្នាក់ ករណីដកកាំភ្លើងបាញ់គំរាមយុវជនម្នាក់ ដោយចោទថា ជិះម៉ូតូលឿន

 សង្គម
 0 ម៉ោងមុន
 19

អធិការរងខណ្ឌដង្កោម្នាក់ ត្រូវបានឃាត់ខ្លួនសាកសួរ ក្រោយដកកាំភ្លើងខ្លីបាញ់មេឃ១គ្រាប់ ដើម្បីគំរាមយុវជន

ម្នាក់ បន្ទាប់ពីជិះម៉ូតូកាត់កន្លែងខ្លួនផឹកស៊ី ដោយបានចោទប្រកាន់ថា ជិះម៉ូតូលឿងក្នុងភូមិ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង១០យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាម

បណ្ដោយផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយកើតហេតុ ភាគីទាំងសងខាងត្រូវសមត្ថកិច្ចអញ្ជើញទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ និងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដោយ៖ cambodia-nation-media