ឯកឧត្តម បណ្ឌិត យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងវរសេនាតូចលេខ៣៣៧ ទិសយោធភូមិភាគទី៣

 សង្គម
 ០១ កក្កដា ២០២៥
 41

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត យុទ្ធ ភូថង  រដ្ឋលេ ខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង

នេសាទ និងលោកជំទាវ និងបានការចូលរួមអមដំណើរពីឯកឧត្តមទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្រីអភិបាលស្រុកថ្មបាំង មេឃុំឬស្សីជ្រុំនិងសប្បុរសជនមួយចំនួនទៀតបានចុះសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងវរសេនាតូចលេខ៣៣៧ ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ ផ្លែឈើមាន ទុរេន មង្ឃុត សាវម៉ាវ និងសម្ភារៈ ឧបករណ៍ពេទ្យដែលជាអំណោយរបស់មន្ទីរសុខាភិបាលខេត្តកោះកុង មួយចំនួនទៀតផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media