ក្រសួងទេសចរណ៍ និងក្រុមហ៊ុនរដ្ឋចិន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD. សហការរួមគ្នាលើការធ្វើឌីជីថលរូបនីយកម្មក្នុងវិស័យទេសចរណ៍

 សង្គម
 1 ថ្ងៃមុន
 5

តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism)

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោក LI TAO ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HEILONGJIANG

PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដោយស្នើសុំកិច្ចគាំទ្រលើគម្រោងរបស់ក្រុមហ៊ុនក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍

លើការងារឌីជីថលលូបនីយកម្ម តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism) ដែលរួមការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា និងជួយគាំទ្រអភិវឌ្ឍ Smart Tourism Cambodia Ecosystem ការបង្កើត និងគ្រប់គ្រង Tourism Satellite Accounts,​​ Tourism Data Platform ព្រមទាំង Smart Tourism Dashboard សម្រាប់តាមដានប្រតិបត្តិការ និងសកម្មភាពទេសចរណ៍ប្រចាំថ្ងៃ ក៏ដូចជាជំនួយបណ្តុះបណ្តាលធនធានមនុស្ស។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជាតាមរយៈការជួយផ្សព្វផ្សាយដោយប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ជាពិសេសគឺការចូលរួមដ៏សំខាន់លើការងារឌីជីថលលូបនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ៕

អត្ថបទដោយ៖ cambodia-nation-media