សិក្ខាសាលាអប់រំផ្សព្វផ្សាយពីការចូលរួមបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ ការចរាចរការជួញដូរ

 សង្គម
 ៣០ មិថុនា ២០២៥
 59

ការប្រើប្រាស់គ្រឿងញៀនក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាឌីជីថល

បន្ទាប់ពីទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. លោកឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ បានទៅចូលរួមជាវាគ្មិន នៅក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយពីការចូលរួម

បញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀនក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាឌីជីថល ជូនដល់មន្ត្រីរាជការមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងសាខាប្រតិបត្តិករប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានសមាសភាពចូលរួមសរុប១១០នាក់។

លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការ តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកយកពីករណីលាក់លួចដឹកជញ្ជូនគ្រឿងញៀនតាមបញ្ញើរប្រៃសណីយ៍ហើយត្រូវបានអាជ្ញាធរបង្រ្កាបបាន និងសារៈសំខាន់នៃការអប់រំ និងការផ្សព្វផ្សាយបង្កើនការយល់ដឹងដល់មន្ត្រីរាជការនិងប្រតិបត្តិករប្រៃសណីយ៍ពីហានិភ័យ និងផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនប៉ះពាល់ដល់ស្ថាប័ន និងសង្គមទាំងមូល។

លោកឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរប្រយុទ្ធជំងឺអេដស៍ បានចែករម្លែកចំណេះ

ដឹងជូនដល់សិក្ខាកាមទាំងអស់ពី: អ្វីទៅជាគ្រឿងញៀន? ផលប៉ះពាល់លើអ្នកប្រើប្រាស់ គ្រួសារ និងសង្គម ការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀនតាមប្រៃសណីយ៍ និងអត្ថប្រយោជន៍នៃកម្មវិធីទូរសព្ទដៃ NoDrug ចំណេះដឹងនិងការរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ និងយុទ្ធសាស្ត្រនិងវិធាននានាឆ្លើយតបនឹងមេរោគអេដស៍-ជំងឺអេដស៍ឆ្ពោះទៅការបញ្ចប់អេដស៍។

អត្ថបទដោយ៖ cambodia-nation-media