ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញចុះពិនិត្យលើសម្បទានានាក្នុងបន្ទប់រៀនដុតនំរបស់សាលាវិជ្ជាជីវៈទេសចរណ៍ និងឆ្លៀតឱកាសសាកល្បងចម្អិននំ

 សង្គម
 0 ម៉ោងមុន
 3

ក្នុងឱកាសនៃការប្រកាសដាក់ឱ្យដំណើរការសាកល្បងសាលាវិជ្ជាជីវៈទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យលើសម្បទានានាក្នុងបន្ទប់រៀនចម្អិននំ និងឆ្លៀតឱកាសចូលរួមសាកល្បង

ចម្អិននំ ដោយមានការណែនាំពីគ្រូឧទ្ទេសមកពីសភាមុខរបរ និងសិប្បកម្មបារាំង (CMA Île-de-France)។

សូមជម្រាបជូនបន្ថែមថាអាគារសាលាវិជ្ជាជីវៈទាំង២ (ភ្នំពេញ និងខេត្តព្រះសីហនុ) ត្រូវបានសាងសង់ និងបាន

បំពាក់សម្ភារៈថ្មីៗទំនើបៗរួចរាល់ ដែលរួមមាន៖ ផ្ទះបាយគំរូ (Training Kitchen), បន្ទប់ធ្វើនំគំរូ (Pastry Room) និង

ធ្វើភេសជ្ជះផ្សេងទៀត សម្រាប់ឱ្យសិស្សដែលមករៀនអាចអនុវត្តផ្ទាល់ ដោយមានការបង្ហាត់បង្ហាញពីសាស្ត្រាចារ្យផ្នែកបដិសណ្ឋារកិច្ចម្ហូបអាហារ ដែលមានបទពិសោធជាច្រើនឆ្នាំក្នុងវិស័យនេះ៕

អត្ថបទដោយ៖ cambodia-nation-media