រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះមកទទួលពលករខ្មែរ មកពីប្រទេសថៃនៅច្រកអន្តរជាតិដូង

 សង្គម
 ៣០ មិថុនា ២០២៥
 60

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាល

នៃគណៈអភិបាលខេត្តបាត់ដំបង និងមន្រ្តីរាជការក្រោមឱវាទជាច្រើនរូប ព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់

ប្រភេទ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ

ជាពិសេស ពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ខេត្តបាត់ដំបង ដែលជាទីតាំងផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់បងប្អូនប្រជាពលរដ្ឋជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ៕

អត្ថបទដោយ៖ cambodia-nation-media