កម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ បានជួបប្រជុំគ្នាជាលើកទី២ ដើម្បីបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ

 សង្គម
 0 ម៉ោងមុន
 11

រាជធានីភ្នំពេញ: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាត់តាំងមន្ត្រីចំនួន១០រូបដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ ក្រុមការងារអប់រំបង្ការ

និងក្រុមការងារកោសល្យវិច័យគ្រឿងញៀន នៃយន្តការប្រទេសហត្ថលេខីអនុស្សរណៈយោគយល់គ្នានៃប្រទេសមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានប្រតិភូកម្ពុជា បានជម្រាបជូនឱ្យដឹងមុនចាកចេញពីកម្ពុជា ថា កិច្ចប្រជុំ នេះរៀបចំឡើងដោយអង្គការទទួលបន្ទកគ្រឿងញៀននិងឧក្រិដ្ឋកម្ម UNODCដែលមានសមាសភាពចូលរួមជាមន្រ្តីមកពីបណ្តាប្រទេសហត្ថលេខីMoU ឆ្នាំ១៩៩៣ ទាំង៦ គឺ កម្ពុជា ចិន ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងអង្គការ UNODCសរុបចំនួន ៦០នាក់ ។ កិច្ចប្រជុំនេះដែរ គឺជាកិច្ចប្រជុំលើកទី២ដើម្បីធ្វើបច្ចុប្បន្នភាពលើការអនុវត្តនូវគម្រោងស្តីពីការរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគនៅក្នុងមហាអនុតំបន់ទន្លេមេគង្គបន្ទាប់ពីគម្រោងនេះត្រូវបានអនុម័តដោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៤ នៃប្រទេសហត្ថលេខី MoUឆ្នាំ១៩៩៣ កាលពីខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ នៅទីក្រុងប៉េកាំង និងបានធ្វើការប្រជុំលើកទី១កាលពីឆ្នាំ២០២៤កន្លងទៅ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានជម្រាបឱ្យដឹងផងដែរ ថា  អង្គការ UNODC បានស្នើប្រទេសទាំងអស់ចាត់តំណាងរបស់ខ្លួនចំនួន១០ រូបចូលជាសមាជិកនៃក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ ក្រុមការងារអប់រំបង្ការ និងក្រុមការងារកោសល្យវិច័យគ្រឿងញៀនដែលបានចូលរួមប្រជុំលើកទី១កាលពីឆ្នាំ២០២៤ កន្លងទៅ

ដោយផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា ៖  ទី១.បន្ត បច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀនដែលពាក់ព័ន្ធតាមវិស័យនៃក្រុមការងារនីមួយៗ ក្នុងប្រទេសសមាជិក ទី២.បន្តចែករម្លែកបទពិសោធន៍ល្អៗ យន្តការឆ្លើយតបក្នុងការអនុវត្តការងារតាមវិស័យនីមួយៗនាពេលកន្លងមក ទី៣.បន្តការពិភាក្សាពីតម្រូវការសម្រាប់អនុវត្ត

ផែនការសកម្មភាពគម្រោងក្នុងកិច្ចប្រជុំលើកទី២នឹងចាប់ថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។

អត្ថបទដោយ៖ cambodia-nation-media