ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានដឹកនាំខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះសួរសុខទុក្ខ សំណេះសំណាល

 សង្គម
 1 ថ្ងៃមុន
 13

និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណ: គ្រួសារ នៅក្នុងខេត្តចំនួនពីរ

ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អមដំណើរដោយលោក ហាយ

យង់ អភិបាលក្រុងសៀមរាបស្តីទី លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី លោកឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ មេបញ្ជារងយោធភូមិភាគទី៤ និងជាមេបញ្ជាការប្រចាំទិសខេត្តសៀមរាប និងសហការី ព្រមទាំងសហគមន៍នេសាទចុងឃ្នៀស ចុះត្រួតពិនិត្យមើលការធ្វើនេសាទដោយឧបករណ៍នេសាទជាលក្ខណ:គ្រួសារ ចាប់ពីភូមិសាស្រ្តសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ឯកឧត្តម ប៉ែន ផល្លីកា កោតសរសើរចំពោះកងកម្លាំងយោធភូមិភាគ៤ និងកម្លាំងសឹករងបន្ទាយមានជ័យ ចំណុះឱ្យយោធភូមិភាគ៥ ដែលបានសហការយ៉ាងល្អជាមួយមន្រ្តីជំនាញជលផលក្នុងការចូលរួមបង្រ្កាបបទល្មើសជលផលដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ជាមួយគ្នានោះ កងកម្លាំងក៏បានឡើកឡើងនូវកិច្ចការងារ

ប្រឈមមួយចំនួនដូចជា ការលួចចូលទៅនេសាទក្នុងពេលយប់ដោយឧបករណ៍ខុសច្បាប់ខ្លះ និងការឆ្មក់ចូលនេសាទក្នុងក្នុងកន្លែងអភិរក្សជាដើម។ តែទោះបីយ៉ាងណាក៏កងកម្លាំងយើងបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចប្រព្រឹត្តទៅដោយរលូនប្រកបដោយតម្លាភាព ទោះបីមានឧបសគ្គមួយចំនួនដូចជាបញ្ហាអាកាសធាតុយ៉ាងណាក៏ដោយ។

ជាចុងបញ្ចប់ឯកឧត្តម ក៏បានថ្លែងអំណរគុណសារជាថ្មីនូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសំណូមពរដល់សហការីជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ ព្រមទាំងកងកម្លាំងដែលមានសមត្ថកិច្ចទទួលភារកិច្ចលើភូមិសាស្រ្តនៃខេត្តទាំងពីរសូមមេត្តាសហការគ្នាឱ្យកាន់តែស្អិតរមួលបន្ថែមទៀត ក្នុងការចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងដែនបឹងទន្លេសាបនារដូវបិទនេសាទនេះ៕

អត្ថបទដោយ៖ cambodia-nation-media